ស្វែងរក

មីនុយសំរាប់អ្នកប្រើប្រាស់

មន្រ្ដីគណនី និងរដ្ឋបាល សំរាប់ Heng Piv Plastic

សំរាប់ : ជនជាតិខ្មែរ
ផ្នែក : គណនេយ្យ, រដ្ឋបាល
ពេលធ្វើការ : ពេញម៉ោង
ភេទ : ប្រុស, ស្រី
តំបន់ : ភ្នំពេញ
ចំនួន : ច្រើននាក់
ឈប់ទទួលពាក្យ : ថ្ងៃទី 17​ ខែ​ តុលា ឆ្នាំ2025
ប្រាក់ខែ :
$220
បទពិសោធន៍ : ត្រូវការ
សញ្ញាបត្រ :
ពិព៌ណនាអំពីការងារ

សិប្បកម្ម​ ហេង​ ពី​វផ្គត់ផ្គង់​ និង​ចែកចាយ​គ្រឿង​ជ័រ​គ្រប់​ប្រភេទ​ កំពុង​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ មក​បំពេញ​ការងារ​ជាមួយ​គ្រួសារ​យើង​ដូច​ខាងក្រោម​៖

តួនាទីនិងការទទួលខុសត្រូវ
  • ការគ្រប់គ្រងចំណាយរបស់ក្រុមហ៊ុន និងបើកប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនបុគ្គលិក
  • គ្រប់គ្រងសាច់ប្រាក់បំរុងទុក (Petty Cash) សម្រាប់ការចំណាយទាំងអស់របស់ក្រុមហ៊ុនជារៀងរាល់សប្តាហ៍ឱ្យបានត្រឹមត្រូវ និងសុក្រិត
  • ត្រួតពិនិត្យរាល់ឯកសារស្នើចំណាយពីគ្រប់ផ្នែក រួចបញ្ជូនទៅប្រធានការិយាល័យ​ដើម្បីអនុម័ត មុន​​ធ្វើការបញ្ជាទិញ
  • រៀបចំ និងទូទាត់ប្រាក់បេសកកម្មសម្រាប់អ្នកបើកបរ និងជំនួយការអ្នកបើកបរឱ្យបានទាន់ ពេលវេលា និងត្រឹមត្រូវមុនពួកគាត់ធ្វើដំណើរ
  • រៀបចំឯកសារ និងទូទាត់ចំណាយប្រចាំថ្ងៃ ឬខែទៅកាន់អ្នកផ្គត់ផ្គង់ឱ្យមានទៀងទាត់ និងត្រឹមត្រូវ (ក្រុមហ៊ុន តូតាល់ និងការ៉ាស់ឡានសម្រាប់ការចំណាយលើការថែទាំរថយន្ត-ល-)
  • ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍វេចខ្ចប់ប្រចាំថ្ងៃពីខាងរោងចក្រ រួចបញ្ជូនឯកសារទៅកាន់ប្រធានផ្នែក
  • រៀបចំរាល់ការចំណាយលើកាតទូរស័ព្ទរបស់បុគ្គលិកគ្រប់ផ្នែកឱ្យបានទាន់ពេលវេលា
  • រៀបចំឯកសារប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗទៀត (ចំនួនជើងឡានសម្រាប់​អ្នកបើកបរ និងជំនួយការអ្នកបើកបរ) ស្របតាមគោលការណ៍ក្រុមហ៊ុន សម្រាប់បុគ្គលិក​ទាំងអស់ រួមទាំងបុគ្គលិកការិយាល័យ (បើកជារៀងរាល់ថ្ងៃទី១) បុគ្គលិកឃ្លាំង អ្នកបើកបរ និងជំនួយការអ្នកបើកបរ (ជារៀងរាល់ថ្ងៃទី៨)
  • ត្រួតពិនិត្យកិច្ចសន្យាការងារ និងរៀបចំប្រាក់ខែទី១៣ តាមកិច្ចសន្យាបញ្ចប់ជាក់ស្តែង
  • ការងាររដ្ឋបាល
  • គ្រប់គ្រងសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់រោងចក្រ ដោយទុកដាក់ឱ្យបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពស្តុកឱ្យបានទៀងទាត់ដើម្បីធានាបាននូវសម្ភារមានក្នុងស្តុកគ្រប់គ្រាន់។
  • រៀបចំសម្ភារការិយាល័យ និងគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនតាមការស្នើសុំរបស់បុគ្គលិក​គ្រប់ការិយាល័យ
  • ត្រួតពិនិត្យ GPS លើរថយន្តរបស់ក្រុមហ៊ុន ដើម្បីតាមដាននូវការបើកបរទៅដល់គោលដៅ ការចាក់សាំង និងការដឹកជញ្ជូនសម្រាប់ផ្ទៀងផ្ទាត់តុល្យភាពចំនួនសាំង និងគីឡូម៉ែត្រឡាន
  • រៀបចំឯកសណ្ឋាន (ខោអាវ) របស់ក្រុមហ៊ុនទៅកាន់បុគ្គលិកថ្មី និងចាស់
  • ធ្វើរបាយការណ៍អវត្តមាន (សុំច្បាប់ day off) ទៅកាន់ GM ប្រចាំថ្ងៃ
  • ត្រួតពិនិត្យ និងគ្រប់គ្រងឯកសារស្នើសុំច្បាប់របស់បុគ្គលិកតាមផ្នែកនិមួយៗ
  • ត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងក្រុមហ៊ុន
  • ធ្វើរបាយការណ៍ និងទុកដាក់ឯកសារ
  • ធ្វើរបាយការចំណាយ និងបិទបញ្ជីចំណាយប្រចាំសប្តាហ៍ឱ្យត្រឹមត្រូវ រួចដាក់ជូនប្រធានផ្នែកដើម្បីត្រួតពិនិត្យ មុនដាក់ជូនប្រធានការិយាល័យ
  • បិទបញ្ជីចំណាយសរុបប្រចាំខែ រួចដាក់ជូនប្រធានផ្នែកមុនដាក់ជូនប្រធានការិយាល័យ
  • ទុកដាក់ឯកសារចំណាយ និងឯកសារផ្សេងៗឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ
  • ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
តំរូវការការងារ
  • តម្រូវការកម្រិតវប្បធម៌
  • បរិញ្ញាបត្រគណនេយ្យ រដ្ឋបាល និងសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
  • តម្រូវការចំបាច់ផ្សេងៗ
  • បេក្ខជនទើបចប់បរិញ្ញាបត្រ ត្រូវបានផ្តល់អាទិភាព
  • ចេះអាន និងសរសេរភាសាខ្មែរ
  • ចេះប្រើប្រាស់កម្មវិធី word, excel, and powerpoint
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ព័ត៌មានសំរាប់ការដាក់ពាក្យ

បេក្ខជន​ទាំងពីរ​ភេទ​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​ និង​លិខិត​ចំណាប់អារម្មណ៍​មកកាន់​emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ដាក់ពាក្យ​។


ជួយគាំទ្រ ខ្មែរអនឡាញចប

នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".

អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប

ព័ត៌មានអំពីក្រុមហ៊ុន (ដំណឹងជ្រើសរើសបុគ្គលិក)
ឈ្មោះក្រុមហ៊ុន : Heng Piv Plastic
អុីម៉េល : hpcareer89@gmail.com

ដំណឹងជ្រើសរើសបុគ្គលិកផ្សេងៗពីក្រុមហ៊ុននេះ

ច្រើននាក់
$350
ថ្ងៃទី 17​ ខែ​ តុលា ឆ្នាំ2025
ភ្នំពេញ
ច្រើននាក់
តាមការចរចារ
ថ្ងៃទី 17​ ខែ​ តុលា ឆ្នាំ2025
ភ្នំពេញ
ច្រើននាក់
$220
ថ្ងៃទី 17​ ខែ​ តុលា ឆ្នាំ2025
ភ្នំពេញ
ច្រើននាក់
$400
ថ្ងៃទី 17​ ខែ​ តុលា ឆ្នាំ2025
ភ្នំពេញ
ព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ
ដើម្បីទទួលសារអំពីការងារថ្មីៗក្នុងអុីម៉េលរបស់អ្នក សូមចូលរួមកម្មវិធីទទួលព្រឹត្តិប័ត្រការងារដោយឥតគិតថ្លៃ។
Sponsored
ដំណឹងជ្រើសរើសបុគ្គលិកស្រដៀងគ្នា
Loading

កំពុងស្វែងរកការងារក្នុងប្រទេសកម្ពុជា?

ការងារពេញម៉ោង និង ការងារក្រៅម៉ោង ជាច្រើនត្រូវបានបន្ថែមក្នុងគេហទំព័រ kh.khmeronlinejobs.com ប្រចាំថ្ងៃ។

លោកអ្នកអាចស្វែងរកការងារតាមមុខជំនាញ​ ដូចជា ផ្នែកទីផ្សារ គណនេយ្យ ផ្នែកសរសេរកម្មវិធីកំព្យូទ័រ ផ្នែកឌីស្សាញ និង ផ្នែកផ្សេងៗជាច្រើនទៀត ហើយលោកអ្នកក៏អាចស្វែងរកការងារតាមទីក្រុង ឬ ខេត្ត ដែលអ្នកកំពុងរស់នៅ​ (ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ បាត់ដំបង និង ខេត្ត/ក្រុង ផ្សេងៗទៀត)។

Loading